ការរំដោះឱ្យមានសេរីភាពពីអំពើបាប
par Zacharias T. Fomum
សៀវភៅនេះមិនត្រូវបានសរសេរឡើងដើម្បីផ្ដល់ត្រឹមតែចំណេះដឹងតាមទ្រឹស្ដីអំពីទស្សនៈរបស់ព្រះជាម្ចាស់លើប្រធានបទនេះទេ។ គោលបំណងរបស់វាគឺនាំអ្នកជឿឱ្យចូលទៅក្នុងបទពិសោធន៍ខាងវិញ្ញាណនៃជីវិតដែលបានញែកជាវិសុទ្ធ។ នេះជាការសិក្សាស៊ីជម្រៅលើជំពូកទី ៦ និងទី ៧ នៃសំបុត្រទៅកាន់ពួកជនជាតិរ៉ូម។ អ្នកជឿត្រូវបានសង្គ្រោះពីផលវិបាកនៃអំពើបាប ហើយត្រូវបានរំដោះពីអំណាចនៃអំពើបាប។ ដូច្នេះ គាត់អាចមានបទពិសោធន៍នៃការរំដោះពីអំពើបាប និងពីអំណាចនៃអំពើបាប ជារៀងរាល់ថ្ងៃ។ សៀវភៅនេះឆ្លើយសំណួរមូលដ្ឋានពីរ ព្រមទាំងសំណួរទាំងអស់ដែលទាក់ទងនឹងសំណួរទាំងពីរនោះ៖ តើយើងក្លាយជាមនុស្សមានបាបដោយរបៀបណា? តើយើងអាចចេញផុតពីនិស្ស័យរបស់អដាំដោយរបៀបណា? តើយើងអាចក្លាយជាបាវបម្រើនៃសេចក្តីសុចរិតដោយរបៀបណា? តើយើងអាចមានបទពិសោធន៍នៃការដើរតាមព្រះវិញ្ញាណដោយរបៀបណា? នៅក្នុងសៀវភៅនេះដែរ អ្នកនឹងរកឃើញអត្ថន័យខាងវិញ្ញាណនៃការរំដោះពីក្រឹត្យវិន័យ។ នេះជា មគ្គុទ្ទេសក៍ពិតប្រាកដ និងអនុវត្តបានក្នុងការញែកជាវិសុទ្ធ ។ សូមព្រះអម្ចាស់ប្រទានពរដល់អ្នកក្នុងការអានសៀវភៅនេះ។
0,99 EUR
Télécharger / Acheter sur ztfbooksUn exemplaire papier en Belgique ?
Pour obtenir une version physique de cet ouvrage, contactez-nous en Belgique.
Nous contacter
