Retour aux livres
អ្នកសាបព្រោះ គ្រាប់ពូជ និងដួងចិត្តរបស់មនុស្

អ្នកសាបព្រោះ គ្រាប់ពូជ និងដួងចិត្តរបស់មនុស្

par Zacharias T. Fomum

Khmer central
162 pages4 min de lectureCPH

សៀវភៅនេះត្រូវអាន និងសិក្សាឱ្យបានល្អ ដើម្បីឱ្យមានការផ្លាស់ប្ដូរដួងចិត្តយ៉ាងជ្រាលជ្រៅ និងមានពន្ធកិច្ចផ្សាយដំណឹងល្អដែលបង្កើតផល! ដោយបានទទួលការបំផុសគំនិតពីប្រស្នារបស់អ្នកសាបព្រោះ សាស្ត្រាចារ្យ Fomum បង្រៀនអំពី ដួងចិត្តប្រភេទផ្សេងៗ ។ មាន៖ ដួងចិត្តក្បែរផ្លូវ ដួងចិត្តដីមានថ្ម ដួងចិត្តដីមានបន្លា និង ដួងចិត្តល្អ ដែលជានិមិត្តរូបនៃដីល្អ។ អ្នកនិពន្ធបង្ហាញពីសារៈសំខាន់នៃដួងចិត្ត និងរៀបរាប់ពីលក្ខណៈរបស់ដួងចិត្តនីមួយៗ ទាំងបង្ហាញថា មនុស្សម្នាក់ៗទទួលខុសត្រូវចំពោះប្រភេទដួងចិត្តដែលខ្លួនមាន។ ដើម្បីឱ្យមានដួងចិត្តជាដីល្អ ត្រៀមខ្លួនសម្រាប់ការដាំដុះ អ្នកត្រូវផ្តួលរំលំខ្លួនឯងនៅក្នុងអ្នក ហើយបោសសម្អាតដួងចិត្តរបស់អ្នកពីរូបព្រះគ្រប់បែបយ៉ាង។ ហេតុអ្វីបានជាអ្នកនិពន្ធផ្ដោតខ្លាំងលើដួងចិត្តជាដី? ព្រោះថា៖ ដីល្អទេដែលបង្កើតផលល្អ។ ដីល្អទេដែលបង្កើតផលធំ។ ដីល្អទេដែលបង្កើតផលបរិបូរ។ ហេតុនេះហើយបានជាលោកបន្តនិយាយយ៉ាងទូលំទូលាយអំពីមធ្យោបាយ បង្កើតផលឱ្យបានបរិបូរ ។ សៀវភៅនេះត្រូវអាន និងសិក្សាឱ្យបានល្អ ដើម្បីឱ្យមានការផ្លាស់ប្ដូរដួងចិត្តយ៉ាងជ្រាលជ្រៅ និងមានពន្ធកិច្ចផ្សាយដំណឹងល្អដែលបង្កើតផល ព្រោះដូចអ្នកនិពន្ធមានប្រសាសន៍ថា៖ «ផ្លែទុំទេដែលបង្កើតផ្លែទុំ!»

1,99 EUR

Télécharger / Acheter sur ztfbooks

Un exemplaire papier en Belgique ?

Pour obtenir une version physique de cet ouvrage, contactez-nous en Belgique.

Nous contacter